ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ជូនសាធារណជន ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែកញ្ញា ដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។
ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរប្រាក់រៀល នៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) ជារៀងរាល់ថ្ងៃធ្វើការ។
ធនាគារជាតិសម្រេច ផ្តល់ឱកាសដល់ប្រជាជនគ្រប់រូប ដែលកំពុងមានក្រដាសប្រាក់រៀល ចាស់ ទក់ និង/ឬ រហែក អាចប្តូរយកក្រដាសប្រាក់ថ្មីពីធនាគារជាតិនៃកម្ពុជា ដែលនេះជាការលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់រូប ឲ្យប្រើប្រាស់រូបិយវត្ថុជាតិ កាន់តែច្រើន។
គួរបញ្ជាក់ដែរថា ការប្រើប្រាស់ប្រាក់រៀល គឺពិតជាសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ រូបិយប័ណ្ណជាតិ នឹងជម្រុញតម្លៃប្រាក់រៀល កាន់តែខ្ពស់ ដែលមានផលវិជ្ជមានជាច្រើន ដល់សេដ្ឋកិច្ចជាតិ៕
មតិយោបល់