គិតត្រឹម ៧ខែ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៣.១សែនតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងប្រមាណ ៨ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ចិន ជាទីផ្សារធំជាងគេនៅកម្ពុជា ទិញអង្ករជិត ៩.៧ម៉ឺនតោន កើនឡើង ១០០ភាគរយបើធៀបនឹងឆ្នាំមុន រីឯបារំាង ជាទីផ្សារធំទី ២ ទិញអង្ករជាង ៤ម៉ឺនតោន។
ជារួម កម្ពុជា បាននាំចេញអង្ករទៅកាន់ ៥៦ប្រទេស ហើយប្រទេសចិន ក៏បានតំឡើងកូតាទិញអង្ករពីកម្ពុជា រហូតដល់ ៣សែនតោន ក្នុងឆ្នាំ ២០១៨ខាងមុខនេះ។
កាលពីឆ្នាំ ២០១៦ កម្ពុជា នាំអង្ករចេញជាង ៥.៤សែនតោន ទៅកាន់ ៦៥ប្រទេសទូទាំងពិភពលោក។
តាមការសន្និដ្ឋាន បរិមាណអង្ករនាំចេញ មានការកើនឡើងនេះ ជាសញ្ញាល្អ ដើម្បីសម្រេចនូវគោលដៅរំពឹងទុករបស់រាជរដ្ឋាភិបាល ក្នុងការនំាចេញអង្ករឲ្យទទួលបានជោគជ័យ៕
មតិយោបល់