អាចនឹងមានមូលហេតុជាច្រើន ដែលលោកអ្នកត្រូវសម្រេចចិត្តលក់ផ្ទះរបស់អ្នក។ ផ្ទះគឺជាទ្រព្យដែលមានតម្លៃថ្លៃ ការប្រាថ្នាលក់វាចេញបានថ្លៃ គឺជាសេចក្តីត្រូវការរបស់ម្ចាស់ទ្រព្យ។ ខាងក្រោមនេះ គឺជាជំហានដែលនឹងបង្ហាញលោកអ្នក ពីរបៀបដែលអាចធ្វើឲ្យផ្ទះរបស់លោកអ្នកលក់បានថ្លៃ៖
ការគិតទុកជាមុន
ការរៀបចំលក់ផ្ទះរបស់លោកអ្នក គួរធ្វើឡើងមុនពេលដែលលោកអ្នកចាប់ផ្តើមផ្លាស់ប្តូរទីលំនៅ។ លោកអ្នក គួរតែព្យាយាមរៀបចំផ្ទះរបស់លោកអ្នក អោយមានសោភ័ណភាព និងរៀបចំតុបតែងឲ្យមានលក្ខណៈជាផ្ទះ ទៅថ្ងៃអនាគតសម្រាប់អ្នកទិញ។
ការរៀបចំមុននឹងលក់
មនុស្សមួយចំនួនពួកគេមិនបានរៀបចំទុកជាមុន សម្រាប់ការលក់របស់គេនោះទេ ចំនុចធម្មតាខ្លះអាចជួយបង្កើនតម្លៃផ្ទះរបស់អ្នកឲ្យមានតម្លៃថ្លៃដូចជា៖
រៀបចំឲ្យមើលទៅធំទូលាយ៖ រៀបចំសំអាតផ្ទះ យកសម្ភារៈដែលពុំចាំបាច់និងខូចខាតចេញ ជាពិសេសសម្ភារៈនៅផ្ទះបាយ ព្រោះផ្ទះបាយគឺជាកន្លែងដែលត្រូវមានអនាម័យល្អ
ការជួសជុល៖ ទោះជាផ្ទះលោកអ្នកត្រូវលក់ចេញក៏ពិតមែន ប៉ុន្តែអ្នកទិញនឹងរកចំនុចខូចខាតតាំងពីចំនុចតិចតួចទៅ ដើម្បីបន្ថយតម្លៃផ្ទះរបស់លោកអ្នក ដូច្នេះការខូចខាតបន្តិចបន្តួច លោកអ្នកគួរចំណាយដើម្បីរក្សាតម្លៃ
ផ្សព្វផ្សាយ៖ ព្យាយាមស្វែងរកបណ្តាញ ឬប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទាក់ទាញអតិថិជនឲ្យបានច្រើន និងជួយលោកអ្នកលក់បានក្នុងតម្លៃថ្លៃ
គួរលក់ចេញនៅរដូវប្រាំង៖ រដូវប្រាំងគឺជាពេលសាកសមបំផុត ព្រោះនៅកម្ពុជាយើង នេះជារដូវប្រមូលផលសម្រាប់កសិករ អ្នកធ្វើស្រែចំការ ឬរកស៊ីមានការមមាញឹក និងជាពេលដែលប្រមូលទុនផងដែរ។ ម្យ៉ាងទៀតប្រជាជនខ្មែរច្រើនរៀបការ នៅចន្លោះដើមឆ្នាំជាពេលដែលគូស្វាមីភរិយាថ្មី មានទ្រព្យធនមួយចំនួន កំពុងស្វែងរកគេហដ្ឋានសម្រាប់គ្រួសាររបស់ពួកគេ៕
មតិយោបល់