ព័ត៌មានជាតិ

MSX ព្រលះជាមួយ WAVE ស្លាប់១ របួសធ្ងន់២

បន្ទាយមានជ័យ: យុវជនម្នាក់បានដួលបោកក្បាលស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងភូមិកណ្តោល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។

លោកអធិការស្រុកម៉ាឡៃបានឲ្យ​ដឹងថា អ្នកស្លាប់មានឈ្មោះ នឹង វុទ្ធា អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបរម៉ូតូ wave។ រីឯអ្នករងរបួសទាំងពីរនាក់ ដែលជិះម៉ូតូ MSX មានឈ្មោះ មុត ហឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកណ្តាលឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងឈ្មោះ អឿន នាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារតែការបើកបរលឿនលើសកំណត់គ្មានការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព។ បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់