ហាងកាហ្វេ Amazon នឹងបើកសាខាថ្មី គឺសាខាព្រះអង្គឌួង ដែលនឹងនាំយកនូវគំនិតអាជីវកម្មថ្មី អនុញ្ញាតឲ្យអតិថិជនកម្ម៉ង់ទិញភ្លាមៗ និងចំាយកបាន ដោយមិនចំាបាច់ចុះពីលើរថយន្តនោះឡើយ។
ហាងកាហ្វេ Amazon សាខាព្រះអង្គឌួង ជាសាខាដំបូងគេបង្អស់ ដែលមានសេវាកម្ម៉ង់ទិញពីលើរថយន្ត (Drive Thru) នេះ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំនេះ។
បើតាមការឲ្យដឹងពីគេហទំព័រ DoonaBuild បច្ចុប្បន្ន ហាងនេះ កំពុងស្ថិតក្រោមការសាងសង់របស់ក្រុមហ៊ុន DoonaBuild Co., Ltd ដែលគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះផងដែរ។
យ៉ាងណាមិញ ហាងប៊ឺហ្គឺរ Carl’s Jr ក៏បានអនុញ្ញាតឲ្យអតិថិជន កម្ម៉ង់ទិញអាហារតាមបង្អួច និងបង់ប្រាក់ដោយមិនចាំបាច់ចុះពីលើរថយន្តដែរ។
គួរបញ្ជាក់ដែរថា ហាងកាហ្វេ Amazon សាខាថ្មីនេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ជិតស្តុបព្រះអង្គឌួង៕
មតិយោបល់