ព្រះសីហនុៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ កើតមានអាការៈ ស្ទះនៅថប់ដង្ហើមស្លាប់ ក្រោយពីបញ្ជូនមកសង្គ្រោះនិងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ ZHOU ZHENHUAN ភេទប្រុស ឆ្នាំកំណើត 27-09-1983 ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ( LEXUS ) ដែលមានទីតាំង ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យជំហានដំបូងរបស់កម្លាំងជំនាញ និង លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា សាកសពជនរងគ្រោះ ស្លាប់ដោយសារតែ គាំងបេះដូង ក្រោយហូបស្រាច្រើនពេក មិនមែនជាករណីឃាតកម្មអ្វីនោះទេ ហើយបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវទំនាក់ទំនងទៅកាន់ស្ថានទូតនិងក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅមាតុប្រទេសរបស់ខ្លួនវិញ៕
មតិយោបល់