ព័ត៌មានសេដ្ឋកិច្ច

ប្រាក់ចំណូលរបស់ Samsung នៅតែកើនឡើងខ្លំាង ក្រោយពេលផ្ទុះឆេះ Note 7

បើទោះបីជាមានករណីផ្ទុះឆេះ Note 7 ក្រុមហ៊ុន Samsung នៅតែរកប្រាក់ចំណូលបានខ្ពស់ជាងការរំពឹងទុក គឺប្រាក់ចំណូលនៅត្រីមាសទី ៤ ឆ្នាំ ២០១៦ កើនឡើងរហូតដល់ ៧.៨ពាន់លានដុល្លារអាមេរិក គិតប្រមាណជា ៥០ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៥។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Dailymail ចេញផ្សាយកាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញក្រុមហ៊ុន មិនទាន់បានបង្ហាញជាផ្លូវការពី របាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំ ២០១៦ នៅឡើយទេ ខណៈមានការប៉ាន់ស្មានថានៅត្រីមាសទី ៤ ឆ្នាំ ២០១៦ គឺធ្វើបានល្អជាងការរំពឹងទុក ដោយការកើនឡើងខ្ពស់បំផុត ក្នុង ៣ឆ្នាំចុងក្រោយនេះ។

បញ្ហាខុសបច្ចេកទេសរបស់ក្រុមហ៊ុន ជាបញ្ហាដ៏ធំជាប្រវត្តិសាស្រ្តមួយមិនធ្លាប់មាន ក្នុងវិស័យបច្ចេកវិទ្យា តែយ៉ាងណាមិញ ក្រុមហ៊ុននៅតែរកចំណូលបានពីការលក់ម៉ូដែល S7 និងបន្ទះមេម៉ូរី។

គួររម្លឹកដែរថា ក្រុមហ៊ុនបានប្រកាសជាផ្លូវការថា មូលហេតុនៃការផ្ទុះឆេះ Galaxy Note 7 គឺដោយសារការរចនាថ្មខុសបច្ចេកទេស និងការប្រញាប់ប្រញាល់បញ្ចេញលក់ សម្រាប់បំពេញតម្រូវការអតិថិជន៕

មតិយោបល់