ភ្នំពេញៈ យោងតាមប្រភពព័ត៌មានពី ភ្នាក់ងារ Post News បានឲ្យដឹងថា វេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ មានការប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតតាមដងទន្លេចតុមុខ ម្តុំកំពង់ដរ អរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សាកសពជនរងគ្រោះខាងលើនេះ មិនទាន់ត្រូវបានគេស្គាល់ថាមានឈ្មោះអ្វីនោះទេ គ្រាន់តែដឹងថាជាមនុស្សប្រុស ពាក់អាវដៃវែងពណ៌ខ្មៅ ស្លៀកខោខ្មៅជើងវែង ស្ថិតក្នងសភាពហើមស្អុយ រលួយទៅហើយ ។
ខណៈនេះដែរ កម្លាំងអាជ្ញាធរមូលដ្ឋានសាលាខណ្ឌដូនពេញ ដឹកនាំដោយលោក អភិបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងបានជួលទូកនេសាទរបស់ជនជាតិឥស្លាម ធ្វើការអូសសាកសពជនរងគ្រោះ ពីកណ្តាលទន្លេ មកមកកាន់ច្រាំង ដើម្បីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕






https://youtu.be/YVCjL3dBmYc
មតិយោបល់