ព័ត៌មានសេដ្ឋកិច្ច

ជិះរថភ្លើងល្បឿនលឿននៅចិន ៤៦៣គីឡូម៉ែត្រ ចំណាយត្រឹមតែ ២ម៉ោង អស់ ៣០ដុល្លារ

នៅប្រទេសចិន ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនចម្ងាយប្រមាណជិត ៥០០គីឡូម៉ែត្រ គឺត្រូវចំណាយរយៈពេលប្រមាណ ២ម៉ោងតែប៉ុណ្ណោះ និងប្រាក់ ៣០ដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះ របស់សារព័ត៌មានអន្តរជាតិ Xinhua។

បច្ចុប្បន្នប្រទេសចិន មានខ្សែរថភ្លើងល្បឿនលឿនប្រវែង ២០,០០០គីឡូម៉ែត្រ ដែលស្មើនឹង ៦០ភាគរយនៃខ្សែរថភ្លើងជុំវិញពិភពលោក ហើយចិន នឹងបន្តពង្រីកបន្ថែមឲ្យបាន ៣០,០០០គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០២០ខាងមុខនេះ។

រីឯរថភ្លើងល្បឿនលឿន ដែលកំពុងប្រតិបត្តិការ មានប្រមាណ ២ពាន់គ្រឿង នៅគ្រប់ទីក្រុងធំៗ និងតាមតំបន់គោលដៅទេសចរណ៍ធំៗ ហើយរត់ក្នុងល្បឿន ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង គ្រោងនឹងរត់ឲ្យដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ដែរថា ចិន គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ៥០០ពាន់លានដុល្លារអាមេរិក លើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ត្រឹមឆ្នាំ ២០២០ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសទាំងមូល​ ឲ្យកាន់តែប្រសើរឡើង៕

មតិយោបល់