ព័ត៌មានសុខភាព

មិនចាំបាច់វះកាត់ ទទួលទានអាហារទាំងនេះ​ក៏សុដន់​ធំដែរ

ដើមទ្រូងធំត្រលុកត្រលន់អាចធ្វើឲ្យប្រុសៗឈ្លក់វង្វេងបាន ប៉ុន្តែនារីដែលមានសុដន់តូច ឬរាបស្មើ អាចធ្វើឲ្យបាត់បង់ភាពទាក់ទាញទាំងស្រុង។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យនារីមួយចំនួនងាយរកមធ្យាបាយវះកាត់ ព្រោះតែចង់ឆាប់សម្រេចដូចបំណង។ ថ្វីបើការវះកាត់ឃើញលទ្ធផលភ្លាមៗក៏ពិតមែន តែទៅថ្ងៃអនាគត់អ្នកច្បាស់មានបញ្ហាសុខភាពជាពុំខាន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកព្យាយាមអនុវត្តវិធីធម្មជាតិទាំងនេះ មិនត្រឹមតែគ្មានផលប៉ះពាល់ប៉ុណ្ណោះទេ សុដន់ក៏អាចធំដូចបំណងដែរ។

ទទួលទានបន្លែបៃតង
អ្ននកគួរតែទទួលទានបន្លែបៃតងឲ្យបានច្រើនដូចជា ស្ពៃ ស្ពៃក្តោប ផ្កាខាត់ណា… ព្រោះបន្លែទាំងនេះសម្បូរទៅដោយវីតាមីន E, C និងវីតាមីន A ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ព្រមទំងកម្ចាត់ជាតិពុលផ្សេងៗពីរាយកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃបានដើរតូនាទីយ៉ាងសំខាន់ក្នុងការរក្សាការពារាងកាយពីគ្រប់ប្រភេទនៃជំងឺមហារីក រួមទាំងជំងឺសុដន់។

ទទួលទានវីតាមីន E
ការបន្ថែមវីតាមីន E ទៅក្នុងរបបអាហារ អាចជួយរក្សាសាច់ដុំដើមទ្រូងរបស់ស្ត្រីឲ្យមានសុខភាពល្អ និងកាន់តែរីកធំជាងមុន។ ការទទួលទានវីតាមីន E ១៥ក្រាមរៀងរាល់ថ្ងៃជាកត្តាដែលល្អបំផុត ប៉ុន្តែប្រសិនបើអ្នកមិនបានផ្តល់ឲ្យគ្រប់គ្រាន់ទេអាចនាំឲ្យសាច់ដុំទ្រូងមានភាពទន់ខ្សោយ និងការរាំងស្ទះដល់ការអភិវឌ្ឍ។ វីតាមីន E ដែលអ្នកត្រូវការមាននៅក្នុងបន្លែផ្ទី គ្រាប់ផ្កាឈូករ័ត្ន ឬក៏វីតាមីន E នៅក្នុងសាច់។

ទទួលទានត្រី
ប្រសិនបើអ្នកចង់សុដន់មានសុខភាពល្អ និងធំជាងមុន អ្នកគួរតែទទួលទានត្រី ព្រោះវាសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន D ដែលជាសារធាតុចិញ្ចឹមសំខាន់សម្រាប់សុដន់ទាំងគូរ។ ដូច្នេះគួរតែបន្ថែមត្រីធ្វើជារបបអាហារប្រចាំថ្ងៃ៕

មតិយោបល់