នៅឆ្នាំ ២០១៦ ចិន វិនិយោគក្រៅប្រទេសលើពាណិជ្ជកម្ម និងអចលនទ្រព្យលំនៅដ្ឋាន ប្រមាណជា៣៣ពាន់លានដុល្លារអាមេរិក ដែលពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជិត ៥៣ភាគរយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ Global Capital Flows។
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ការវិនិយោគលើដី ការិយាល័យ និងសណ្ឋាគារ គឺស្នើនឹង ៩០ភាគរយនៃប្រាក់វិនិយោគទុនទាំងអស់របស់ប្រទេសចិនលើវិស័យអចលនទ្រព្យនេះ។
ទំហំវិនិយោគសរុបនៅឆ្នាំ ២០១៦ Shanghai កើនដល់ ១៤ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤៨ភាគរយនៃវិនិយោគិនចិន Beijing ឈានដល់ ១៦ភាគរយ រីឯ Shenzhen ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ស្មើនឹង ១០ភាគរយ។
គួរបញ្ជាក់ផងដែរថា លោក Green-Morgan បានមានប្រសាសន៍ថា យើងជឿជាក់ថា វិនិយោគិនចិននឹងនៅតែបន្តការវិនិយោគរបស់ខ្លួន ទៅលើអចលនទ្រព្យសកល នៅរយៈច្រើនឆ្នាំទៅមុខទៀតផងដែរ៕
មតិយោបល់