ដោយសារតែកត្តាជីវភាពប្រចាំថ្ងៃ គួបផ្សំជាមួយនឹងការមិនបានថែរក្សាសម្ផស្សឲ្យបានទៀងទាត់ទៀតនោះ ធ្វើឲ្យផ្ទៃមុខរបស់អ្នកឆាប់ជួបបញ្ហាជ្រីវជ្រួញ និងមានស្បែកធ្លាក់យារ។ ក៏ប៉ុន្ត អស់បារម្ភទៀតហើយ ប្រសិនបើអ្នកប្រើប្រាស់ម្សៅសូដា និងប្រេងដូង។
នៅពេលដែលធាតុផ្សំទាំងពីរមុខនេះលាយបញ្ចូលគ្នា វាមានសមត្ថភាពអស្ចារ្យក្នុងការសម្អាតភាពកខ្វក់នៅលើផ្ទៃមុខ លុបបំពាត់មុខក្រហម មុន ស្លាកស្នាម ស្នាមជ្រូញ និងផ្តល់សំណើមដល់ស្បែកជានិច្ច។
ធាតុផ្សំ៖
– ម្សៅសូដា ១ស្លាបព្រាកាហ្វេ(baking soda)
– ប្រេងដូង ២ស្លាបព្រាកាហ្វេ
ការអនុវត្ត៖
– លាយធាតុផ្សំទាំងពីរមុននេះ នៅក្នុងកូនចានតូចមួយឲ្យរលាយក្លាយជាល្បាយតែមួយ។
– បន្ទាប់មកចាប់ផ្តើមលាបនៅលើផ្ទៃមុខថ្នមៗ ដោយធ្វើចលនាម៉ាស្សារាងជារង្វង់។
– ក្រោយមកទៀត ទុកឲ្យល្បាយនេះធ្វើសកម្មភាពរយៈពេល ៥នាទី។
– ចុងក្រោយលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយត្រូវបន្តព្យាបាលអនុវត្តរៀងរាល់ពេលល្ងាច។
មតិយោបល់