មជ្ឈមណ្ឌលទីក្រុងអូឡាំព្យា នឹងបើកឲ្យដំណើរការនៅឆ្នាំ ២០១៧ខាងនេះ យោងតាមគេហទំព័រហ្វេសប៊ុករបស់Olympia City។
ទីក្រុងអូឡាំព្យា ត្រូវបានវិនិយោគដោយក្រុមហ៊ុន Oversea Cambodian Investment Corporation (OCIC)។ គម្រោងនេះសាងសង់ឡើងលើផ្ទៃដី ១០ហិកតា សរុបមានបួនអគារ ដែលអគារនីមួយៗមានកម្ពស់ ២០ជាន់ ឋិតនៅភាគខាងជើងនៃពហុកីឡាដ្ឋានជាតិអូឡាំពិក។
បណ្តុំនៃអគារពាណិជ្ជកម្មនេះរួមមាន អគារស្នាក់នៅ ផ្សារទំនើប អគារការិយាល័យ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនច្បារ និងភោជនីយដ្ឋានជាដើម។
គួរបញ្ជាក់ផងដែរ អគារខុនដូទី ១ និងអគារខុនដូទី ២ នឹងបើកដំណើរការនៅឆ្នាំ ២០១៧នេះ រីឯអគារទី៣ និងអគារទី៤ ត្រូវបានគេរំពឹងទុកថា អាចនឹងបើកដំណើរការយឺតយាវនៅក្នុងឆ្នាំនេះ បើតាមការបញ្ជាក់ពីក្រុមហ៊ុនOCIC កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំមុន៕
មតិយោបល់