មហារីក គឺជាជំងឺដ៏កាចសាហាវមួយប្រភេទ ដែលកំពុងតែរាត្បាតទូទាំងពិភពលោក ហើយបានឆក់យកជីវិតមនុស្សមិនតិចឡើយក្នុងមួយឆ្នាំៗ។ ជាពិសេសជំងឺមហាររីក
ក្រពេញអូវែ ត្រូវបានគេចាត់ទុកថាជាឃាតករលាក់មុខដែលអាចសម្លាប់មនុស្សស្រីដោយសន្សឹមៗ។
ទោះជាយ៉ាងណាមិនមែនគ្មានវិធីទប់ស្កាត់នោះទេ ប្រសិនបើអ្នកបរិភោគអាហារមួយចំនួនឲ្យបានត្រឹមត្រូវ វានឹងជួយការពារជំងឺមហារីកក្រពេញអូវែ និងជំងឺមហារីកផ្សេងៗទៀត។ សមាសភាពសារធាតុចិញ្ចឹមដ៏សម្បួរបែបនៃអាហារទាំងនេះអាចកាត់បន្ថយហានិភ័យនៃជំងឺមហាររីកមានភាគរយខ្ពស់បំផុត។
១. មើមខ្ញី
ខ្ញីត្រូវបានគេទទួលស្គាល់ជាយូរមកហើយថា ជាឱសថមួយប្រភេទដែលល្អសម្រាប់ព្យាបាលមហារីក ព្រោះវាមានឥទ្ធិពលក្នុងប្រយុទ្ធប្រឆាំងជាមួយនឹងកោសិកាមហាររីកមិនឲ្យរីកលូតលាស់។
២. តែ
តាមរយៈការសិក្សាស្រាវជ្រាវថ្មីមួយបានឲ្យបង្ហាញថា តែគឺជាភេសជ្ជៈដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការជំងឺមហាររីកក្រពេញអូវែ។
៣. ផ្កាខាត់ណាពណ៌ខៀវ
ផ្កាខាត់ណាខៀវ គឺជាបន្លែដែលដ៏បំផុតសម្រាប់សុខភាព ដោយសារតែវាមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជាច្រើន ដែលអាចជួយការពារអ្នកមិនឲ្យកើតជំងឺមហាររីកឡើយ។
៤. ស៊ុត
កង្វះវីតាមីន D នៅក្នុងរាងកាយអាចធ្វើឲ្យអ្នកប្រឈមនឹងការកើតជំងឺមហារីក។ ប៉ុន្តែប្រសិនបើអ្នកបន្ថែមស៊ុតនៅក្នុងរបបអាហារ គឺអាចជួយបង្ការមិនឲ្យកើតជំងឺក្រពេញអូវែបាន ព្រោះវាសម្បូរវីតាមីន D។
៥. ត្រសក់
ត្រសក់ គឺជាអាហារដ៏មានប្រយោជន៍ក្នុងការបញ្ចេញជាតិពុលចេញពីរាងកាយ ព្រោះវាមានផ្ទុកទឹកអាស៊ីតដែលមានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហាររីក។ មិនតែប៉ុណ្ណោះត្រសក់ក៏សម្បូរសារធាតុ ម៉ង់ហ្គាណែ ប៉ូតាស្យូម វីតាមីនA និងវីតាមីន K ដែរ។
៦. ការ៉ុត
ការ៉ុតមានផ្ទុកវីតាមីន A វីតាមីន K, B6, ប៉ូតាស្យូម និងជាតិសរសៃ ដែលសុទ្ធសឹងតែជាសមាសធាតុអាចបង្ការជំងឺមហាររីកក្រពេញអូវែយ៉ាងពូកែបំផុត។
៧. ដំឡូងជ្វា
ដំឡូងជ្វា សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាមានបរិមាណខ្ពស់នៃម៉ាញេស្យូម និងប៉ូតាស្យូមផងដែរ៕
មតិយោបល់