ព័ត៌មានសេដ្ឋកិច្ច

តើគួរទិញខុនដូយ៉ាងម៉េច លក់បានមកវិញ ក្នុងតម្លៃថ្លៃ?

ដើម្បីទទួលបានផលចំនេញពី ការវិនិយោគលើខុនដូ​ លោកអ្នកគួរសិក្សាលើចំនុចសំខាន់ៗមួយចំនួន ក្នុងការទិញលក់ខុនដូ ដែលមានទីតាំងល្អ និងអាចលក់ចេញក្នុងតម្លៃថ្លៃ។ លោក បណ្ឌិត សំហេង អគ្គនាយកក្រុមហ៊ុន Hero Baby Swiss និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យជាមួយបរទេស បានចែករំលែកពីតិចនិកក្នុងការទិញខុនដូ ៨ចំនុចដូចខាងក្រោមនេះ៖

១. មុនទិញត្រូវមើលទីតាំង និងគម្រោងឲ្យបានច្បាស់ រកទីតាំងមាស

២. យកជាន់ខ្ពស់ ដោយសារបរទេសចូលចិត្តស្នាក់នៅជាន់ខ្ពស់ ព្រោះវាមានខ្យល់បរិសុទ្ធ និងលក់បានថ្លៃ

៣. ភាគច្រើនអ្នកទិញត្រូវការខុនដូ ដែលមានទេសភាពស្អាត មានបឹង សមុទ្រក្បែរនោះជាដើម

៤. យកទិសខាងត្បូងក៏បានខាងកើតក៏បាន បើយកខាងលិច នៅតាមក្បួនបុរាណមិនល្អ ព្រោះឃើញតែ ថ្ងៃលិចមិនល្អ សម្រាប់ការរស់នៅរាល់ថ្ងៃ វានាំដល់ភាពសោកសង្រេង និងស្រងេះស្រងោច

៥. បើយក សណ្ឋាគារ យកទិសខាងលិច ពួកបរទេសចូលចិត្តមើលថ្ងៃលិច ព្រោះខុនដូខ្លះ គេជួលសម្រាប់ជា សណ្ឋាគារ ដូច្នេះយើងទិញក៏អាចលក់បានថ្លៃផងដែរ ដោយសារគេទិញតសម្រាប់លក់ឲ្យភ្ញៀវជា Hotel Package

៦. ទិញឲ្យមានអ្នកច្បាប់ពិនិត្យកុងត្រាច្បាស់លាស់ និងស្គាល់ម្ចាស់អចលនទ្រព្យ

៧. សិក្សាពីតម្លៃ សណ្ឋាគារ ជួលនៅក្បែរ ឧបមាថា អូតែលនៅក្បែរជួលបានមួយយប់ ១៥០-២០០ដុល្លារអាមេរិក មានសមុទ្រ ជាប់ឆ្នេរ នោះមានន័យថា អាចទិញខុនដូ ទុកជួលឲ្យពួកអ្នកមាន អ្នកដែលចូលនិវត្តន៍ពីការងារ ៨. ត្រូវមើលថា តើខុនដូនោះទាំងទីតាំង ទំាងកន្លែងកម្សាន្តក្បែរៗនោះ គឺសម្រាប់អ្នកមាន ឬអ្នកមធ្យមស្នាក់នៅ? បើសំបូរអ្នកមានបរទេសខ្មែរ នោះយើងទិញមិនខុសទេ៕

មតិយោបល់