BLUE BAY អគារខុនដូបែបទំនើប ដែលមានកម្ពស់ ៣៧ជាន់ នឹងមានវត្តមានជាប់ឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ BLUE BAY។
ក្រុមហ៊ុន Shu Jian Tian Yu development Co.,Ltd បានវិនិយោគលើគម្រោងសាងសង់អគារខុនដូ BLUE BAY ដែលមានកម្ពស់ ៣៧ជាន់ និងមានទីតាំងប្រមាណជា ៥០ ម៉ែត្រពីឆ្នេរឯករាជ្យ។
អគារនេះមានចំនួន ១,៤៤០យូនីត ដែលក្នុងនោះរួមមាន អគារស្នាក់នៅ កាស៊ីណូ អាងហែលទឹក ក្លឹបហាត់ប្រាណ ផ្សារ ភោជនីយដ្ឋាន និងស្កាយបារជាដើម។
បើតាមការលើកឡើងរបស់លោក ខេលីន ដែលជាបុគ្គលិកផ្នែកលក់ បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងនេះកំពុងដំណើរការបុកគ្រឹះសាងសង់ហើយ។
គួរបញ្ជាក់ផងដែរថា BLUE BAY គ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួន នៅចុងឆ្នាំ ២០១៩ខាងមុខនេះ៕
មតិយោបល់