គួរឲ្យភ្ញាក់ផ្អើលបំផុត តាមរយៈអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុក បាននាំគ្នាផ្អើលឆោឡោគ្រប់គ្នា នៅពេលដឹងការពិតពី ម្កុដតួឯកស្រី ក្នុងរឿង ណាឃី ដែលទើបតែបញ្ចប់កាលចាក់បញ្ចាំងនៅក្នុងប្រទេសថៃនាពេលថ្មី ៗ។
ស្របពេលកំពុងនឹងរៀបបញ្ចាំងក្នុងប្រទេសកម្ពុជានោះ ត្រូវបានរកឃើញដឹងថា ការចម្លងរចនាបទ ទាំងក្បាច់ចម្លាក់ម្កុដរបស់អប្សារាមាននៅលើជញ្ចាំងរបស់ ប្រាសាទអង្គរវត្ត របស់ខ្មែរយើងនោះ ថៃយកទៅធ្វើជាម្កុដ បំពាក់ឲ្យតួឯកស្រី នាង ណាឃី ។ តើថៃធ្វើដូចនោះ មានន័យដូចម្ដេច?
ដូចដែលលោកអ្នកធ្លាប់ដឹងកន្លែងមកហើយថា រឿង ណាឃី របស់ថៃត្រូវបានដកស្រង់ កាឡៃសាច់រឿងពីរឿងព្រេងនិទានពី ដើមប្រវត្តិទឹកដីកម្ពុជា គឺរឿង ព្រះថោងនាងនាគ មកដល់ពេលនេះទើប ដឹងថា រឿងនេះកាន់តែបំពានខ្លាំងទៀត ដោយប្រើម្កុដ អប្សារា ដែលមានដូចនៅក្នុងរូបនៅជញ្ជាំងប្រាសាទអង្គរវត្ត មកកាឡៃបំពាក់ឲ្យតួអង្គនាង ណាឃី ជាតួស្ដេចពស់ស្រី ។
ខាងភាគីថៃ នៅមិនឃើញមានប្រតិកម្មនោះនៅឡើយទេ តែអ្វីដែលធ្វើឲ្យភាគីអ្នកលេង បណ្ដាញសង្គម ហ្វេសប៊ុក ជាជនជាតិខ្មែរ មានក្ដីមិនពេញចិត្តចំពោះការបំពានប្រវត្តិសាស្រ្ដខ្មែរយ៉ាងដូច្នោះឡើយ វាជាការបំពានដល់ជូនតាខ្មែរ នឹងម្ចាស់ទឹកដី ៕
មតិយោបល់