ព័ត៌មានសេដ្ឋកិច្ច

Royal Bayview កម្ពស់ ៣៦ជាន់ ក្បែរឆ្នេរឯករាជ្យ គ្រោងសាងសង់នៅខែ មេសា

គម្រោងសាងសង់អគារខុនដូ Royal Bayview គ្រោងនឹងចាប់ផ្តើមសាងសង់អគារខុនដូរបស់ខ្លួន ក្នុងខែមេសា ខាងមុខនេះ។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ Royal Bayview។

ក្រុមហ៊ុន Hong Lien Development Construction គ្រោងនឹងវិនិយោគសាងសង់ គម្រោង Royal Bayview នៅលើផ្ទៃដីប្រមាណជា ៧,២៨៥ម៉ែត្រការ៉េ ដែលមានកម្ពស់ ៣៦ជាន់ និងមានបន្ទប់ស្នាក់នៅចំនួន ១៣៤៤យូនីត។

គម្រោងRoyal Bayview រួមមាន អគារស្នាក់នៅ អាងហែលទឹក កន្លែងហាត់ប្រាណជាដើម​។

គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងនៅប្រមាណជា ៥០ម៉ែត្រ ពីឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០១៩៕

មតិយោបល់