ព័ត៌មានសិល្បៈ និងកម្សាន្ត

អស់ទាស់! បទថ្មីរបស់ Jimmy Kiss ចំណាយជាង៧ពាន់ដុល្លារ

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីMV ថ្មីស្រឡាងរបស់តារាចម្រៀងOriginal Song លោក Jimmy Kiss ដែលមានចំណងជើងថា«ស្អាត! ស៊ិចស៊ី»ត្រូវបានប្រកាសចេញផ្សាយជាសាធារណ: ហើយត្រូវបានប្រកាសថាចំណាយដល់ទៅជាង៧ពាន់ដុល្លារ ដោយមិនទាន់រាប់បញ្ចូលការចំណាយលើការផលិតបទភ្លេងមុនថតMV នៅឡើយ។ អ្វីដែលគេកត់សម្គាល់គឺMV បទនេះ មានការសម្ដែងដោយតារាល្បីៗយ៉ាងច្រើនកុះករ ហើយឈុតឆាករាំរែកក៏លាយលំដោយសំលៀកបំពាក់បែបសម័យ និងបុរាណច្របល់គ្នា មិនខុសពីការរំលេចនូវរសជាតិថ្មី។

ក្រោយការបង្ហោះបទនេះ តារាចម្រៀង JImmy Kiss ជាម្ចាស់បទ មិនអាចសុំការបញ្ជាក់ពាក់ព័ន្ធនឹងការផលិតបទនេះនោះទេ។ ប៉ុន្តែយោងតាមការអះអាងរបស់លោក ពីជិត សិរីរិទ្ធិ ចាងហ្វាងផលិតកម្មCLIPS Media ដែលជាអ្នករ៉ាប់រងលើផលិតបទ បានអះអាងថាមួយបទ «ស្អាត! ស៊ិចស៊ី» របស់លោកJimmy Kiss ពិតជាចំណាយអស់ជាង៧ពាន់ដុល្លារប្រាកដមែន។ លោកថាមួយបទនេះក្រុមហ៊ុនបានរៀបទីតាំងកណ្ដាលព្រៃធ្វើជាក្លិបកម្សាន្ត ដោយគ្រាន់តែចំណាយលើការតុបតែង រៀបចំដេគ័រ ដាក់តុកៅអី និងជួលឆាកតន្ត្រីដើម្បីឲ្យសមនឹងក្លិបរាត្រីកាលីបមួយ គឺចំណាយអស់រាប់ពាន់ដុល្លារ។ មួយបទនោះ សរុបទាំងតារាសម្ដែង និងការចំណាយទម្រាំថតចប់ ចំណាយជាង៧ពាន់ដុល្លារ ដោយមិនរាប់បញ្ចូលការផលិតបទភ្លេងទេ។ យ៉ាងណាមិញ លោកថាមួយប្លង់នៅក្នុងបទនោះ គឺជាប្លង់ធំមួយក្នុងរឿង«ជួយអូនផង»ដែលភាពយន្តខ្នាតធំរបស់ផលិតកម្ម CLIPS Media ដែលគ្រោងនឹងដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី២៣ កុម្ភ:ខាងមុខប៉ុណ្ណោះ ទើបធ្វើឲ្យមួយបទ«ស្អាត! ស៊ិចស៊ី»របស់លោក Jimmy Kiss ចំណាយការផលិតខ្ពស់ ហើយឈុតឆាកសម្ដែងក៏រស់រវើកប្លែកភ្នែក។ លោកនិយាយថា«ប្លង់ហ្នឹងគឺត្រង់តារាសម្ដែងប្រុស២នាក់មកពីទីក្រុង ទៅលេងក្លិបកម្សាន្តនៅស្រុកស្រែ ហើយដោយសារតែយើងចង់ប្លែក យើងក៏បានរៀបឈុតដោយតួអង្គមួយចំនួនតែងខ្លួនប្លែកៗ ដោយមានទាំងអ្នកទម្លាប់ស្លៀកពាក់បែបបុរាណរាំរែកចម្រុះគ្នា ជាមួយអ្នកសម័យទៀត!»។ លោកថាមួយឈុតនេះ លោកចំណាយដើម្បីលើកសម្រស់បទនិពន្ធថ្មីរបស់លោក Jimmy Kiss ប៉ុន្តែក៏ដើម្បីឲ្យភាពយន្តរឿង «ជួយអូនផង!»នៅក្នុងឈុតនោះមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ បទជាស្នាដៃកូនខ្មែរផងដែរ។ លោករំពឹងថាមួយបទនេះ នឹងទទួលការគាំទ្រ ដោយសារតែបទ Original Song របស់លោក Jimmy Kiss ទទួលបានការគាំទ្រខ្លាំងកន្លងមករួចទៅហើយ។

តោះទស្សនាបទនេះទាំងអស់គ្នា តើមានភាពប្លែកភ្នែកកម្រិតណា?

//www.youtube.com/watch?v=pT-2c3SnrFY&feature=youtu.be

មតិយោបល់