កម្មករនិយោជិតជាស្រ្តី ត្រូវមានសិទ្ធឈប់សម្រាក ៩០ថ្ងៃ ដើម្បីសម្រាលកូន និងធ្វើការក្នុងសហគ្រាសគ្រឹះស្ថានបានយ៉ាងតិច ១ឆ្នាំរៀងមក មានសិទ្ធិត្រូវទទួលបានប្រាក់ឈ្នួលពាក់កណ្តាល គិតទាំងប្រាក់បន្ទាប់បន្សំផង ក្នុងរយៈពេលនៃការឈប់សម្រាកនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងកាលពីម្សិលមិញនេះ។
លើសពីនេះទៅទៀត កម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថាន ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ត្រូវទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃផងដែរ។
គួរបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា កម្មករនិយោជិត ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថានទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
មតិយោបល់