ព័ត៌មានសេដ្ឋកិច្ច

ធនាគារ ANZ Royal ទទួលបានសិទ្ធិប្រមូលពន្ធ នៅទូទាំងប្រទេសកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុង បានសម្រេចផ្តល់សិទ្ធិឲ្យ ធនាគារ ANZ Royal ក្នុងការប្រមូលពន្ធ ទូទាំងប្រទេសកម្ពុជា ដើម្បីពង្រីកដៃគូប្រមូលពន្ធ និងផ្តល់ជាមធ្យោបាយ កាន់តែងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការបង់ពន្ធចូលថវិកាជាតិ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

កាលពីម្សិលមិញនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈយោគយល់ ជាមួយធនាគារ ANZ Royal ដើម្បីបង្កើនប្រសិទិ្ធភាព និងស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ។

ចាប់ពីពេលនេះទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានដៃគូចំនួន ៦ ដែលចូលរួមប្រមូលពន្ធ រួមមាន ធនាគារ ACLEDA ធនាគារកាណាឌីយ៉ា ធនាគារឯកទេសវីង ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ Royal។

គួរជម្រាបដែរថា ធនាគារ ANZ Royal ស្វាគមន៍រីករាយយ៉ាងខ្លាំង ក្នុងការនាំមកនូវដំណោះស្រាយប្រព័ន្ធធនាគារអេឡិចត្រូនិច ដែលជួយសម្រួលការបង់ពន្ធ ឲ្យបានទាន់ពេលវេលា មិនថាអ្នកជាប់ពន្ធ ស្ថិតនៅកន្លែងណានោះទេ៕

មតិយោបល់