ព័ត៌មានសេដ្ឋកិច្ច

សង្កាត់ព្រែកហូរ បន្ថែមស្ពានបេតុងថ្មី ៦០ម៉ែត្រ នៅព្រែកដើមលាប

កាលពីម្សិលមិញនេះ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងព្រែកដើមលាប នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោកផ្ទាល់។

ស្ពានបេតុងព្រែកដើមលាបនេះ មានប្រវែង ៦០ម៉ែត្រ ទទឹង ១០ម៉ែត្រ ហើយរួមជាមួយការសាងសង់ផ្លូវក្បាលស្ពានប្រវែង ៣០ម៉ែត្រសងខាង ទទឹង ១០ម៉ែត្រ តភ្ជាប់ពីផ្លូវ ២១១ ទៅផ្លូវ ២១៣ ដែលគ្រោងនឹងចំណាយពេលសាងសង់ ១២ខែ។

លោក ម៉ៅ ភិរុណ ក៏បានផ្តាំផ្ញើដល់ ក្រុមការងារសាងសង់ស្ពាន ធ្វើឲ្យមានគុណភាព សោភ័ណភាព សុវត្ថិភាព និងទាន់ពេលវេលា។

ជាចុងក្រោយ លោកក៏បានប្រកាសផ្តល់ផ្លូវបេតុងប្រវែងជាង ១,៥០០ម៉ែត្រ នៅសង្កាត់ព្រែកហូរផងដែរ៕

មតិយោបល់