ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រីក្នុងរឿង​ តុលាការមុខ​ដែក ទិនហ្វី​ ស្លាប់ព្រឹកមិញ​

នៅអាយុ​៦៣ឆ្នាំ លោកស្រី Aging Rufen ដែលជា​តួស្រី​មួយដួង​ក្នុងខ្សែភាពយន្ត​ តុលាការមុខ​ដែក របស់ Stephen Chow ហៅលោក ​ទិនហ្វី បានលាចាកលោកនេះ ទៅកាន់លោកខាងមុខ ក្នុងអាយុ ៦៣ឆ្នាំ ។

សារព័ត៌មានហុងកុង Ifeng បានចុះផ្សាយនៅថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ឲ្យដឹងថា តារាស្រីខាងលើ​នេះ ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ កាលពីឆ្លងឆ្នាំ​សកល ដោយសារតែស្ថានភាពពិបាកដកដង្ហើម និង ចុះខ្សោយប្រពន្ធ​ភាពស៊ាំ ។​
ទោះបីជាយ៉ាងនេះក្តី តារាសម្តែង​វ័យ​៦៣ឆ្នាំ ខាងលើនេះ ត្រូវបានគេរាយការណ៍ថា បានស្លាប់​កាលព្រឹកមិញនេះ ដោយសារតែ​បញ្ហា​ជំងឺផ្លូវដង្ហើម និង​លេច​រូបសញ្ញា​ក្រហមកន្ទួលលើស្បែក​ ដែលគេឲ្យឈ្មោះថា Dermatomyositis ។

Aging Rufen បានបង្ហាញវត្តមានជាច្រើនក្នុងខ្សែភាពយន្ត​ស្តេចកំប្លែងទិនហ្វី រួមមាន “Hail the Judge”, “Tricky Brains”, និង “Peace Hotel” ជាដើម​ ៕​

មតិយោបល់