កម្ពុជា ត្រូវការទឹកប្រាក់ប្រមាណ ១២ ទៅ ១៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយៈពេល ១០ឆ្នាំខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងកាលពីម្សិលមិញនេះ ពី លោក វង្សី វិស្សុត រដ្ឋមន្រ្តីស្តីទី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ថវិកាសម្រាប់គម្រោងវិនិយោគសាធារណៈ គឺពឹងផ្នែកលើហិរញ្ញវត្ថុបរទេសជាច្រើនឆ្នាំមកហើយ តែយ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ថវិកា ១ភាគ៣ គឺបានមកពី រាជរដ្ឋាភិបាលកម្ពុជា និង ២ភាគ៣ បានមកពីបរទេស (៨៥ភាគរយ ជាកម្ចី និង ១៥ ជាជំនួយ)។
ជាចុងក្រោយលោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជា ត្រូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ដែលមានប្រសិទ្ធភាព ច្បាស់លាស់ ទូលំទូលាយ ដើម្បីធានាឲ្យបាននូវសក្តានុពល និងលទ្ធផលគាប់ប្រសើរនៃគម្រោងវិនិយោគសាធារណៈ៕
មតិយោបល់