ព័ត៌មានជាតិ

ឃាត់ខ្លួនរហ័សនាម អាខ្មោច ដកហូតថ្នាំញៀនជិត៣០កញ្ចប់

ភ្នំពេញ: ជនសង្ស័យម្នាក់ រហ័នាមអាខ្មោច រួមនឹងថ្នាំញៀន២៩កញ្ចប់តូច ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យ ជិះល្បាតការពារក្នុងមូលដ្ឋានធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង១០ និង៥០នាទី យប់ថ្ងៃទី៧ កុម្ភ: ២០១៧ នៅចំណុចផ្លូវវេងស្រេង មុខក្លឹបម៉ីតណាយ ភូមិត្រពាំងថ្លឹង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ពេជ្រ ឌួងតារា ហៅអាខ្មោច អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ ដកហូតបានថ្នាំម្សៅក្រាម ពណ៌ស សង្ស័យជាសាធាតុញៀនម៉ាទឹកកចំនួន២៩កញ្ចប់តូច ។

មុនពេលកើតកម្លាំងបានធ្វើការជិះល្បាតតាមមូលដ្ឋាន លុះមកដល់ក្បែរកន្លែងកើតហេតុ កម្លាំងបានប្រទះឃើញជនសង្ស័យកំពុងឈរនៅតាមផ្លូវ ដោយកម្លាំងមានការសង្ស័យឃើញកម្លាំងបានឃាត់និងឆែកឆេរ ក៏រកឃើញវត្ថុតាងទាំងនោះតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងឃាត់ខ្លួននាំមកកាន់ផ្នែកជំនាញ នៃអធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់