សារមន្ទីរជាតិកម្ពុជា បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២.៥សែននាក់ កាលពីឆ្នាំ ២០១៦ នឹងរកចំណូលបានជិត ៧សែនដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
យោងតាមរបាយការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវ ២.៥សែននាក់ មានភ្ញៀវជាតិប្រមាណជិត ៤ម៉ឺននាក់ នឹងរកចំណូលសរុបបាន ៦៤២,៦៤២ដុល្លារអាមេរិក។
សារមន្ទីរជាតិ ស្ថិតនៅក្បែរព្រះបរមរាជវាំង ចំកណ្តាលរាជធានីភ្នំពេញ ដែលប្រមូលផ្តុំទៅដោយ រូបចម្លាក់ វត្ថុបុរាណ និងជាកន្លែងដ៏សាកសមបំផុត សម្រាប់សិក្សាពីប្រវត្តិសាស្រ្តកម្ពុជា។
សារមន្ទីរជាតិ ត្រូវបានកសាងក្នុងអំឡុងឆ្នាំ ១៩១៧ និង ១៩២៤ និងជួសជុលឡើងវិញនៅឆ្នាំ ១៩៦៨៕



មតិយោបល់