ព័ត៌មានសេដ្ឋកិច្ច

CVEA នឹងបើកវេទិកាសាធារណៈស្តីអំពី ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុនៅកម្ពុជា

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាហៅកាត់ថា​ CVEA បានបង្កើតវេទិកាសាធារណៈ «ស្តីអំពីភាពស្របច្បាប់ក្នុងការកាន់កាប់អចលនវត្ថុនៅកម្ពុជា»។

វេទិកាសាធារណៈនេះ នឹងជាជំនួយដល់លោកអ្នកចូលរួមសិក្សាស្វែងយល់អំពី៖

១. ប្រភេទប័ណ្ណសំគាល់អចលនវត្ថុនៅកម្ពុជាក្រោយឆ្នាំ ១៩៧៩ ដល់ ២០១៧

២. របៀបនៃការផ្ទេរកម្មសិទ្ធិអចលនវត្ថុ និងការបង់ពន្ធប្រថាប់ត្រា ទាំងក្នុងប្លង់រឹង និងប្លង់ទន់

៣. របៀបនៃការគណនាពន្ធប្រថាប់ត្រា ពន្ធអចលនវត្ថុប្រចាំឆ្នាំ និងពន្ធលើដីមិនប្រើប្រាស់

៤. របៀបនៃការរៀបចំកិច្ចសន្យា ទិញ លក់ និង ជួលអចលវត្ថុ

ព្រឹត្តការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង

១២:០០ថ្ងៃត្រង់ ដែលមានទីតាំងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង 069 211 268 ឬ 069 527 944៕

មតិយោបល់