កណ្តាលៈ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងជំនាញការិយាលយ័នគរបាលចរាចរណ៍ខេត្តកណ្តាល បានបញ្ជូនតៃកុងឡានបើកបុកម៉ូតូឲ្យរបួសធ្ងន់ម្នាក់នៅស្រុកកណ្តាលស្ទឹង មកសាលាដំបូងខេត្តកណ្តាល។
បើតាមនគរបាលចរាចរណ៍ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនបង្កមានឈ្មោះហឿន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិដងគោមឃុំកោះចិន ស្រុកពញ្ញាឭ ខេត្តកណ្ដាល។ រីឯជនរងគ្រោះមានឈ្មោះ នួន ដា ភេទប្រុស អាយុ៥៥ឆ្នាំ មានអ្នករួមដំណើរ១នាក់ ឈ្មោះ ធឿន បញ្ញា ភេទប្រុស អាយុ០៣ឆ្នាំ ត្រូវជាចៅអ្នកទាំង២នាក់នៅភូមិរៀនថ្ម ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។
សូមរំឭកថា គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តដឹកដី កើតហេតុវេលាម៉ោង ១១និង៣៥នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ២៥-២៦ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1A-7622 ជិះឌុបគ្នា២នាក់តាចៅ ក្នុងទិសដៅពីតាកែវ មកភ្នំពេញ ពីត្បូងមកជើង លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ដឹកដី ពណ៌ស ពាក់ស្លាក់លេខ ក 6903 ភព3 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីតាកែវមកភ្នំពេញស្របទិសគ្នា បុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់តានិងចៅ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក រួមទាំងអ្នកបើកត្រូវបានសមត្ថកិច្ចធ្វើការស្ទាក់ចាប់បាន៕
https://youtu.be/UiM0ojeLmgg
មតិយោបល់