ព័ត៌មានសេដ្ឋកិច្ច

៨០% នៃប្រជាជនសិង្ហបុរី រស់នៅក្នុងលំនៅដ្ឋានសាធារណៈជាង ១លានខ្នង

៨០ភាគរយនៃប្រជាជនសិង្ហបុរី បាននិងកំពុងរស់នៅក្នុងលំនៅដ្ឋានសាធារណៈជាង ១លានខ្នង ដែលសាងសង់ដោយក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍លំនៅដ្ឋាន។ នេះបើយោងតាមគេហទំព័រ Xinhua។

ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍លំនៅដ្ឋាន គឺជាអាជ្ញាធរលំនៅដ្ឋានសាធារណៈ ដែលមានផែនការអភិវឌ្ឍន៍សំណង់ អគារនៅសិង្ហបុរី ដូចជា សាងសង់ផ្ទះ និងកែប្រែការរស់នៅក្នុងទីក្រុងឲ្យមានគុណភាព និងបរិស្ថានល្អ។

គិតរហូតមកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍លំនៅដ្ឋានសាធារណៈ បានសាងសង់លំនៅដ្ឋានប្រមាណជាង ១លានខ្នង ដែលក្នុងនោះប្រជាជនសិង្ហបុរី ៨០ភាគរយ រស់នៅទីនោះ ដោយស្ថិតក្រោមគោលការណ៍ “មួយយូនីត មួយគ្រួសារ”។

គួរបញ្ជាក់ផងដែរថា បើតាមការឲ្យដឹងពីក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឈានមុខគេនៅសិង្ហបុរី បាននិយាយថា តម្លៃលក់ជាថ្មីនៃលំនៅដ្ឋានសាធារណៈ ដែលសាងសង់ដោយក្រុមប្រឹក្សាភិបាលអភិវឌ្ឍន៍លំនៅដ្ឋានបានថយចុះ ០.៣ភាគរយនៅក្នុងខែមករា បើធៀបទៅនឹងខែ ធ្នូ ឆ្នាំ ២០១៦មុននេះ៕

មតិយោបល់