លោកអ្នកប្រហែលជាមិនដឹងទេថា នៅលើ AppStore និង PlayStore មានកម្មវិធីថត Selfie ជាច្រើនមានសមត្ថភាព និងមុខងារយ៉ាងសម្បូរបែប ដែលលោកអ្នកមិនធ្លាប់នឹកស្មានដល់។ ដូច្នេះ Post Tech សូមបង្ហាញជូនប្រិយមិត្តនូវកម្មវិធីថត Selfie ល្អ និងពិសេសបំផុតចំនួន ៥ ដែលអាចទាញយកទៅប្រើប្រាស់បានដោយសេរីនៅលើទូរសព្ទដើរដោយប្រព័ន្ធ Android និង iOS៖
១– Retrica
អាចទាញយកបានដោយសេរីសម្រាប់ទុកថតរូប Selfie ជាមួយមុខងារ Effects ផ្ទាល់ៗ និងជម្រើស filter រហូតដល់ជាង 120 មុខ ព្រមទាំងស៊ុមរូបថតស្អាតៗជាច្រើនផ្សេងទៀត។

ទាញយកកម្មវិធីនៅត្រង់នេះ Android & iOS
២– YouCam Perfect- Selfie Camera
អាចកែកុនរូបថត-វីដេអូ Selfie លោកអ្នកជាមួយមុខងារ Effects ដ៏សម្បូរបែប: អាចខាតស្បែកឱ្យសរលោង កែកុនផ្ទៃរូបភាព លុបបំបាត់ប្រជ្រុយ និងកែទម្រុងផ្ទៃមុខជាដើម។ល។ ដោយគ្រាន់តែចុចពីរបីប៉ះប៉ុណ្ណោះ។

ទាញយកកម្មវិធីនៅត្រង់នេះ Android & iOS
៣– BeautyPlus
ជួយបំបាត់កង្វល់លើបញ្ហាមុខមិនស្អាត មានរង្វង់ភ្នែកជ្រាវជ្រួញ កើតមុន ឬស្នាមជាំនានា ពោលគឺ វាជួយធានាឱ្យរូបអ្នកស្អាតផូរផងឥតខ្ចោះមួយពព្រិចភ្នែកតែម្តង។

ទាញយកកម្មវិធីនៅត្រង់នេះ Android & iOS
៤– Candy Camera- Selfie Photo
ផ្តល់មុខងារកែរូបច្រើនយ៉ាង ហើយថែមទាំងអាចដាក់បន្ថែមរូបតុក្កតាតូចៗ និងអក្សរទៅលើផ្ទៃរូបភាពឱ្យកាន់តែទាក់ទាញ និងកាន់តែមានន័យ។

ទាញយកកម្មវិធីនៅត្រង់នេះ Android & iOS
៥– Perfect365: Facial Makeup
ផ្តល់នូវគ្រឿងតុបតែងមុខដ៏សម្បូរបែបលើបរបេរមាត់ រង្វង់ភ្នែក ចិញ្ចើម និងធ្មេញជាដើម ពោលគឺ កម្មវិធីនេះ នឹងជួយឱ្យសម្រស់ផ្ទៃមុខរបស់អ្នកល្អឥតខ្ចោះ មិនចាញ់តារាល្បីៗឡើយ។
មតិយោបល់