ព័ត៌មានសេដ្ឋកិច្ច ព្រឹត្តិការណ៍ សំខាន់ៗ

មន្ទីរពិសោធន៍ចល័តតម្លៃជាង ១សែនដុល្លារ ពិនិត្យរកសារធាតុគីមីក្នុងម្ហូប បន្លែ ផ្លែឈើ

មន្ទីរពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល តម្លៃជាង ១សែនដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការ នៅក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងពាណិជ្ជកម្ម។

មន្ទីរពិសោធន៍នេះ ជាមន្ទីរពិសោធន៍ដំបូងបង្អស់នៅកម្ពុជា ដែលអាចធ្វើការវិភាគរកសារធាតុគីមី នៅក្នុងផលិតផល ម្ហូបអាហារ ឬបន្លែ ផ្លែឈើ នៅតាមទីផ្សារតូចធំ នឹងតាមគោលដៅត្រួតពិនិត្យដែលស្ថិតក្នុងតំបន់ឆ្ងាយៗ។

ក្រៅពីអាចចល័ត និងវិភាគរកសារធាតុគីមីបាន លទ្ធផលវិភាគ គឺរហ័សទាន់ចិត្ត ហើយមន្រ្តីជំនាញកាំកុងត្រូល អាចចាត់វិធានការ បានទាន់ពេលវេលាចំពោះទំនិញខូចគុណភាព និងផលិតផលផ្ទុកសារធាតុគីមី តាមរយៈការដកហូតទំនិញភ្លាមៗ ឬទប់ស្កាត់មិនឲ្យធ្វើចរាចរនៅលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា មន្ទីរពិសោធន៍ចល័ត ដែលបំពាក់ក្នុងរថយន្ត Ford Transit ២០១៦ អាចផ្ទុកមន្រ្តីបាន ៥នាក់ នឹងអាចទៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា៕

pic1pic2

មតិយោបល់