ព័ត៌មានសេដ្ឋកិច្ច

អគារ STEM តម្លៃជិត ៤លានដុល្លារ នឹងបង្ហាញវត្តមានក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អគារ STEM តម្លៃជិត ៤លានដុល្លារអាមេរិក ជាសមិទ្ធិផលថ្មីរបស់គ្រួសារ RUPP នឹងមានវត្តមាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងអណត្តិនេះ។​ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ជេត ជាលី សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គម្រោងអភិវឌ្ឍន៍របស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ​ (RUPP) អគារវិទ្យាសាស្ត្រ STEM (Science Technology Engineering and mathematics) សាងសង់ឡើងក្នុងគោលបំណង​លើកកម្ពស់ ដល់វិស័យអប់រំដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឲ្យកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកា សម្រាប់សាងសង់អគារវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) មួយនេះ៕

មតិយោបល់