ព័ត៌មានសេដ្ឋកិច្ច

សកលវិទ្យាល័យក្រចេះ តម្លៃជាង ១២លានដុល្លារ រំលេចរូបរាងលើផ្ទៃដី ៩៩ហិកតា

សកលវិទ្យាល័យក្រចេះ តម្លៃជាង ១២លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំ ៩៩ហិកតា រំលេចរូបរាងជាផ្លូវការ ស្ថិតនៅអតីតអាកាសយានដ្ឋានក្រចេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

សកលវិទ្យាល័យនេះ នឹងបើកឲ្យមានការបណ្តុះបណ្តាលលើ ជំនាញកសិកម្ម និងទទួលសិស្សនិស្សិតចំនួន ៦០០នាក់ក្នុង១ឆ្នាំ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សលើ ជំនាញកសិកម្ម។

ការបណ្តុះបណ្តាលលើជំនាញកសិកម្ម មានដូចជា ការដាំដុះ បសុសត្វ ការកែច្នៃផលិតផលកសិកម្ម វារីវប្បកម្ម កសិឧស្សាហកម្ម ចាប់ពីកម្រិតជំនាញ ថ្នាក់ឯកទេស បរិញ្ញាបត្ររង បរិញ្ញាបត្រ និងគ្រោងពង្រីកដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅពេលអនាគត។

គួរជម្រាបដែរថា រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណងចំនួន ១០លានដុល្លារអាមេរិក ដើម្បីសាងសង់សកលវិទ្យាល័យនេះ ដែលឆ្លើយតបទៅនឹង សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា៕

មតិយោបល់