រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ថវិកាប្រមាណជាង ២សែនដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍នៅក្នុងខេត្តចំនួន ៣ រួមមានខេត្តកំពង់ចាម កំពង់ធំ និងពោធិ៍សាត់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ទឹកប្រាក់ប្រមាណជាង ២សែនដុល្លារអាមេរិកនេះ ត្រូវបានបែងចែកដូចខាងក្រោម៖
១. ខេត្តកំពង់ចាម ចំនួន ៨២,១៨០ដុល្លារអាមេរិក សម្រាប់គម្រោងបំពាក់ឧបករណ៍បរិក្ខារ នៅមន្ទីរពេទ្យបង្អែកចំការលើ រួមមាន ឧបករណ៍សម្រាប់វះកាត់ និងម៉ាស៊ីនធ្វើតេស្តឈាម។
២. ខេត្តកំពង់ធំ ចំនួន ៨៣,១៧៥ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្ទោង។
៣. ខេត្តពោធិ៍សាត់ ចំនួន ៨២,៣៧៩ដុល្លារអាមេរិក សម្រាប់គម្រោងស្តារឡើងវិញនូវ ប្រព័ន្ធធារាសាស្រ្តបឹងកន្សែង។
លោក ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សង្ឃឹមថា គម្រោងទាំងបីដែលបានចុះហត្ថលេខាផ្តល់ជំនួយនេះ នឹងត្រូវបានអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ដោយដៃគូទាំងបី៕
មតិយោបល់