ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គ្រោងនឹងបន្ថែមហិរញ្ញប្បទាន ២០០លានអឺរ៉ូ ដល់ ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តអនុវត្តគម្រោង Water and Agriculture Sector Project ជំហានទី ២។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័រ ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃនេះ។
គម្រោងជំហានទី ២ នឹងអនុវត្តរយៈពេល ៨ឆ្នាំ ដោយចែកចេញជា ៤ដំណាក់កាល ពោលគឺ ៥០លានអឺរ៉ូ ក្នុងរយៈពេល ២ឆ្នាំ។
នៅក្នុងជំហានទី ១ AFD បានផ្តល់នូវហិរញ្ញប្បទានប្រមាណ ២៤លានអឺរ៉ូដល់ រដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តលើ ការស្តារព្រែក ប្រព័ន្ធធារាសាស្រ្ត ការរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ការរៀបចំបញ្ជីសារពើភ័ណប្រព័ន្ធធារាសាស្រ្ត។ល។
គួរបញ្ជាកដែរថា គម្រោង Water and Agriculture Sector Project ជំហានទី ១ អនុវត្តស្ទើរតែចប់ ១០០ភាគរយហើយ និងបានដោះស្រាយនូវទឹក ជូនដល់បងប្អូនប្រជាកសិករ ក្នុងការស្រោចស្រព ក៏ដូចជាការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
មតិយោបល់