កម្មវិធី Cambodia Driving Rules គឺជាកម្មវិធីសម្រាប់ប្រើប្រាស់លើទូរសព្ទចល័តប្រើប្រព័ន្ធ Android និង iOS មួយ ដែលបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ វាត្រូវបានដាក់បញ្ចូលទ្រឹស្តីនៃការបើកបរ និងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗដែលទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏អនុញ្ញាតឱ្យលោកអ្នកអាចលេងល្បែងកម្សាន្ត និងធ្វើការប្រឡងសាកល្បងលើទ្រឹស្តីច្បាប់តាមកម្មវិធីនេះដោយផ្ទាល់បានថែមទៀតផង។


លោកអ្នកអាចទាញយកកម្មវិធីនេះបានដោយឥតគិតថ្លៃ និងដោយសេរីពីក្នុង AppStore (សម្រាប់ iPhone និង iPad) ឬ PlayStore (សម្រាប់ទូរសព្ទដើរដោយប្រព័ន្ធ Android)។ កម្មវិធីនេះដែរ គឺវាប្រើប្រាស់ភាសាខ្មែរ ដូច្នេះ លោកអ្នកមានភាពងាយស្រួលក្នុងការប្រើប្រាស់ទៅលើមុខងារ និងកម្មវិធីផ្សេងៗនៅខាងក្នុង៕
សូមចុចត្រង់នេះដើម្បីទាញយកកម្មវិធីៈ (Android, iPhone ឬ iPad)
មតិយោបល់