ព័ត៌មានសេដ្ឋកិច្ច

បក្សកុម្មុយនីស្ត CPC សង្គ្រោះសេដ្ឋកិច្ច ចិន 760.000 ដុល្លារអាមេរិក ក្នុងមួយឆ្នាំ

ចិន: ក្នុងអំឡុងពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ បក្សកុម្មុយនីស្តចិន (CPC) និងសមាជិកខ្លួន បានដើរតួនាទីយ៉ាងសកម្ម ដើម្បីជួយលើកស្ទួយ ដល់វិស័យវាយនភណ្ឌក្នុងស្រុក ឱ្យមានកំណើនសេដ្ឋកិច្ចកើនឡើង គួរឱ្យកត់សម្គាល់។

” ក្នុងនាមជាសមាជិក គណបក្សកុម្មុយនីស្ត ចិន ខ្ញុំតែងតែតឹងរ៉ឹងជាមួយនឹងខ្លួនឯង និងក្រុមការងារទាំងឡាយផ្សេងទៀត។ យើងបាននាំមុខ នៃការបង្កើតថ្មី នូវបច្ចេកទេសច្រើនផ្នែក លើវិស័យវាយនភណ្ឌក្នុងស្រុក និងកិច្ចវិនិយោគក្រៅស្រុក ពិសេសទីផ្សារសហគមន៍អឺរ៉ុប-អន្តរជាតិ ” នេះជាការលើកឡើងរបស់លោក Liu Shiyuan នាយកបច្ចេកទេស នៃក្រុមហ៊ុនរោងចក្រផលិតស្បែកជើង បាននិយាយថា ” ការងាររបស់យើង បានជួយសេដ្ឋកិច្ចប្រទេសចិន ដោយសង្គ្រោះ លើការកាត់បន្ថយចំណាយ យ៉ាងហោចជិត 5 លានយន់ (760.000 ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ “៕

2a7862e7-5ddc-463c-85b7-96aafac358ae

មតិយោបល់