ព័ត៌មានជាតិ

កម្មកររោងចក្រលានហាវ ធ្វើការតវ៉ានៅមុខក្រសួងការងារទាមទារឲ្យតំណាងកម្មករ១៤នាក់ចូលធ្វើការវិញ

ភ្នំពេញៈ កម្មកររោងចក្រ លាន ហាវ ប្រមាណ៣០នាក់លើ២០០នាក់
ដែលមានទីតាំងនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅព្រឹក ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦ បានធ្វើដំណើរដោយមធ្យោបាយរថយន្តកូរ៉េ០១គ្រឿង បានមកប្រមូលផ្តុំនៅមុខក្រសួងការងារ ដែលមានទីតាំងតាមផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោកដើម្បីធ្វើការតវ៉ា ឲ្យតំណាងកម្មករ១៤នាក់ដែលក្រុមហ៊ុនបានបញ្ឈប់ឲ្យចូលធ្វើការវិញ។

ការលើកគ្នាមកតវ៉ានេះ គឺក្នុងគោលបំណងដាក់ញត្តិជូនក្រសួងការងារ ស្តីពីការទាមទារលក្ខខណ្ឌការងារ១៧ចំនុច ក្នុងនោះចំនុចពិសេស ទាមទារឲ្យតំណាងកម្មករ១៤នាក់ដែលក្រុមហ៊ុនបាន បញ្ឍប់ឲ្យចូលធ្វើការវិញ។

តំណាងកម្មករបានឲ្យដឹងថា កូដកម្មនេះដឹកនាំដោយសហជីពចំនួន៨ ក្នុងនោះរួមមាន ទី១-សហព័ន្ធសហជីពអភិវឌ្ឍន៍កម្មករ២-សហព័ន្ធ សហជីពប្រជាធិបតេយ្យជឿនលឿន, ៣-សហព័ន្ធ សហជីពទឹកចិត្តកម្មករកម្ពុជា, ៤-សហព័ន្ធ សហជីពកម្មករអាស៊ាន, ៥-សហព័ន្ធ សហជីពកម្មករខ្មែរ, ៦-សហព័ន្ធ សហជីពឧស្សាហ៍កម្មកម្ពុជា, ៧-សហព័ន្ធ សហជីពកម្ពុជាអាស៊ី,
៨-សហព័ន្ធ សហជីពសាមគ្គីឯករាជ្យនិងប្រជាធិបតេយ្យ។

ក្រោយពីធ្វើការតវ៉ានេះនម៉ោង០៨និង៤៥នាទីខាងក្រសួងបានអនុញ្ញាតិឲ្យតំណាងកម្មករ២០នាក់ ចូលជួបដាក់ញត្តិ និងពិភាក្សាបញ្ហាកូដកម្មនេះ ជាមួយលោកប្រាក់ ចាន់ធឿន អគ្គលាខាធិការ នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្ម គ្រប់មុខសញ្ញា នៃក្រសួងការងារ។

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា ក្រោយពីពិភាក្សាបញ្ហាកូដកម្មនេះ ជាមួយលោកប្រាក់ ចាន់ធឿន រួចមកនៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃដដែរ ក្រុមតំណាងកម្មករបានត្រឡប់ទៅផ្ទះវិញ ពោលគឺក្រោយពីបានទទួលលទ្ធផលមួយចំនួននៃការតវ៉ានេះ ក្នុងនោះក្រសួងបានសន្យាថា នៅព្រឹកថ្ងៃទី១១ឧសភានឹងអញ្ជើញថៅកែរោងចក្រមក ប្រជុំពិភាក្សានៅក្រសួងការងារ ដើម្បីដោះស្រាយបញ្ចប់បញ្ហាជាមួយកម្មករ៕

photo_2016-05-10_12-01-41photo_2016-05-10_12-01-38photo_2016-05-10_12-01-39

មតិយោបល់