សាលាក្រុងភ្នំពេញ បាននិងកំពុងរៀបចំសំណើសុំថវិកាប្រមាណ ១៥០០លានរៀល ដើម្បីស្តារព្រែក ១កន្លែង រំដោះទឹកចេញពីខណ្ឌច្បារអំពៅ។ នេះបើយោងតាមគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃនេះ។
តំបន់ភូមិសាស្រ្តក្នុងខណ្ឌច្បារអំពៅ ជួបបញ្ហាលិចលង់ដោយសារទឹកភ្លៀងចំនួន ៤សង្កាត់ រួមមាន សង្កាត់ព្រែកប្រា វាលស្បូវ ព្រែកឯង និងព្រែកថ្មី ដែលជាតំបន់ទំនាប ប្រឈមការលិចលង់ច្រើន។
ដូចនេះ សាលាក្រុង នឹងស្តារព្រែក ១កន្លែង នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយគោរពតាមប្លង់មេ ២០៣៥ គឺត្រូវរៀបចំប្រព័ន្ធផ្លូវក្រវ៉ាត់ក្រុង និងរក្សាឲ្យបាននៅប្រឡាយ អាងទឹក ចំណីប្រឡាយ។
ជាលទ្ធផល មន្ទីរធនធានទឹក និងឧតុនិយម នឹងសិក្សាលម្អិតពីប្រព័ន្ធប្រឡាយ បច្ចេកទេស ប្រព័ន្ធបណ្តាញមេ និងស្ថានីយ៍បូមទឹកចេញពីតំបន់លិចលង់៕
មតិយោបល់