ភ្នំពេញ: យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ ស្ដីពី ការអនុវត្តប្រកាសលេខ១០៥៧ អយក.ប្រក ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្ដីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ បានឲ្យដឹងថា សម័យប្រលងសញ្ញាបត្រមធ្យមសិក្សាបថមភូមិសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ខាងមុននេះ។
ប្រជាពលរដ្ឋខ្មែរ និងមាតាបិតាសិស្សគ្រប់រូប មានសេចក្តីសប្បាយរីករាយនៅពេលដែលសង្កេតឃើញថា ក្រសួងកំពុងខិតខំពង្រឹងសមត្ថភាពសិស្សនុសិស្សខ្មែរឲ្យកាន់តែខ្លាំង តាមរយៈការបងើ្កតវិញ្ញាសាប្រលងល្អៗជាច្រើន ដូចជាការសរសេរតាមអាន ជាដើម។ រីឯ វិញ្ញាសាដែលនឹងត្រូវដាក់ឲ្យសិស្សប្រលង គឺផ្តោតសំខាន់លើការ ជំរុញឲ្យសិស្សចេះគិត ពិចារណា ចេះដោះស្រាយបញ្ហា ចេះវិភាគរកហេតុ និងផល៕
មតិយោបល់