ព័ត៌មានជាតិ

បើកម៉ូតូដួលស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ពាក់កណ្តាលផ្លួវ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានបើកម៉ូតូមិនប្រយត្ន័ ដួលដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ស្លាប់ពាក់កណ្តាលផ្លូវ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣៥នាទី ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ២៩-៣០ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះខាងលើមានឈ្មោះ ភី កៀន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិត្រពាំងអណ្ដូងឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-1358 បើកបរក្នុងទិសដៅពី ភ្នំពេញទៅតាកែវ ពីជើង ទៅត្បូង លុះបានមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែដួលម៉ូតូបោកទៅលើដងផ្លូវរបួសធ្ងន់ ស្លាប់ពេលរថយន្តសាមុយ ដឹកយកទៅពេទ្យ បានពាក់កណ្ដាលផ្លូវ។

ចំណែកសាកសពនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់