នៅថ្ងៃនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញលិខិតស្តីពី ការគ្រប់គ្រងសកម្មភាពឃោសនារបស់ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្នុងទិសដៅទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់។
ខ្លឹមសារនៃលិខិតមានដូចខាងក្រោម៖
១.រាល់ការឃោសនាពាណិជ្ជកម្មគ្រប់ប្រភេទ ត្រូវធ្វើការស្នើសុំជាមុនមក និយ័តករទូរគមនាគមន៍កម្ពុជា
២.ត្រូវបញ្ឈប់ជាបន្ទាន់នូវ ការផ្សាយពាណិជ្ជកម្ម តាមគ្រប់រូបភាព អំពីការប្តូរទឹកប្រាក់ ឬបន្ថែមទឹកប្រាក់ណា ដែលមានលក្ខណៈភូតកុហកអតិថិជន និង/ឬលក់ក្រោមថ្លៃដើម
៣. ត្រូវផ្ញើមក និយ័តករទូរគមនាគមន៍កម្ពុជា រៀងរាល់ ៦ខែម្តង នូវថ្លៃដើមនៅក្នុងបណ្តាញតែមួយរបស់ក្រុមហ៊ុន (ថ្លៃដើមសម្រាប់សម្លេង និង ថ្លៃដើមសម្រាប់ការប្រើប្រាស់ទិន្នន័យ)
ក្នុងករណី ក្រុមហ៊ុនមិនអនុវត្តតាមការណែនាំខាងលើ និយ័តករទូរគមនាគមន៍កម្ពុជា នឹងចាត់វិធានការស្របតាមផ្លូវច្បាប់៕
មតិយោបល់