ព័ត៌មានជាតិ

អ្នកបឹងកេងកង ដាច់ភ្លើងទៀតហើយ!

ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ នៅវេលាម៉ោង០៩និង៤៧នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ507 ស្ថិតនៅផ្លូវ278 និងមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការ​សម្អាតបន្ទប់ភ្លើង។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១ព្រឹក។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

មតិយោបល់