ស្រីលង្កា សាងសង់អគារស្នាក់នៅដ៏ប្រណិតលំដាប់ផ្កាយ ៧ ដំបូងគេក្នុងប្រទេស ដែលបច្ចុប្បន្នសំណង់អគារកំពុងដំណើរការសាងសង់ហើយ។ នេះបើយោងតាមគេហទំព័រ PROPERTY REPORT ចេញផ្សាយកាលពីពេលថ្មីៗនេះ។
សំណង់អគារស្នាក់នៅលំដាប់ផ្កាយ ៧នេះ មានឈ្មោះថា Achilleon គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ១៩៩លានដុល្លារអាមេរិក ដែលមានទីតាំងនៅទីក្រុងកូឡុំបូ ជាទីក្រុងធំជាងគេមួយនៃប្រទេសស្រីលង្កា។
គម្រោងអគារសាងសង់នេះមានចំនួនពីរអគារ និងអគារនីមួយៗ មានកម្ពស់ ៥០ជាន់ ដែលក្នុងនោះរួមមាន ៦១៨បន្ទប់ស្នាក់នៅ នៅជាន់លើគេបង្អស់នៃអគារ អាចមើលឃើញសមុទ្រផងដែរ។
សំណងអគារដ៏ប្រណិតនេះ គ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុនអចលនទ្រព្យស្រីលង្កា Blue Mountain ជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មសិង្ហបុរី Palmer & Turner។
លោក Hiran Hettiarachchi ប្រធានក្រុមហ៊ុន Blue Mountain បានឲ្យដឹងថា គម្រោង Achilleon ពិតជាមានសារៈសំខាន់ណាស់ ក្រុមហ៊ុន Blue Mountain Group វាបានបង្ហាញអំពីការខិតខំប្រឹងប្រែង និងសមត្ថភាពក្នុងការច្នៃប្រឌិត សំណង់ និងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ។
គួរបញ្ជាក់ផងដែរថា តាមការឲ្យដឹងពីលោក Hiran Hettiarachchi បានបន្ថែមថា បច្ចុប្បន្នបន្ទប់ស្នាក់នៅចំនួន ៥០ភាគរយហើយ ត្រូវបានលក់ចេញ៕
មតិយោបល់