ព័ត៌មានសុខភាព

ឃើញសញ្ញាទាំងនេះផ្ទុះនៅលើដៃ ជើង និងក្នុងមាត់កុមារ កុំបណ្តោយ

មួយរយ:កន្លងមកនេះ មេរោគពងបែក បានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើកុមារនៅតាមបណ្តោលប្រទេសជាច្រើន ហើយឥឡូវនេះវាកំពុងតែគំរាមគំហែងដល់ក្មេងៗដែលរស់នៅតំបន់មួយចំនួនក្នុងទឹកដី សហរដ្ឋអាមេរិក។ ដោយឡែក ថ្វីបើប្រទេសកម្ពុជាយើង ពុំទាន់មានការរាត្បាតខ្លាំងពីមេរោគនេះក៏ដោយ តែក្នុងនាមជាឪពុកម្តាយ ត្រូវមានការប្រុងប្រយត្នចំពោះសញ្ញាទាំង៦យ៉ាង ដូចខាងក្រោម៖
១.គ្រុនក្តៅ
២.ឈឺក
៣.មានពងបែកលើអណ្តាត អញ្ចាញ និងកន្លែងមួយចំនួនក្នុងមាត់
៤.ឡើងកន្ទួលក្រហម លើបាតដៃ
៥.មានអារម្មណ៍ឆេវឆាវ ឆាប់ខឹង
៦.បាត់ចំណង់អាហារ

ប្រសិនបើកូនរបស់អ្នក កើតមានរោគសញ្ញាណាមួយដូចខាងលើ ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា។

ដើម្បីការពារកុំឲ្យឆ្លងមេរោគនេះ អ្នកត្រូវអនុវត្តន៍ដូចខាងក្រោម៖

-ឧស្សាហ៍លាងដៃ ជាមួយសាប៊ូ ជាពិសេសក្រោយពេលដែលយើងចាប់កាន់របស់កង្វក់
-ឧស្សាហ៍សម្អាត ឬសម្លាប់មេរោគ រាល់របស់ដែលកូនអ្នកចូលចិត្តលេង
-ឧស្សាហ៍សម្អាតរបស់ ដែលអ្នកឧស្សាហ៍កាន់ដូចជា ទូរសព្ទ ប្រដាប់កាន់បើកទ្វារ និងកុងតាក់ភ្លើង ជាដើម៕

សូមទស្សនាវីដេអូខាងក្រោម:

មតិយោបល់