ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រធានផ្លូវការនៃ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដែលមានសមាជិកចំនួន ៣៦ និងប្រទេសសង្កេតការណ៍ចំនួន ៨។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម។
ពិធីផ្ទេរតំណែងផ្លូវការ បានធ្វើឡើងនៅអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស ហើយកម្ពុជា បានក្លាយជាប្រធានសម្រាប់អណត្តិរយៈពេល ១ឆ្នាំ គិតចាប់ពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ ២០១៧ ដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០១៨។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលញញួរឈើពី លោក Lazare Maurice Sethoueto រដ្ឋមន្រ្តីឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្ម ប្រទេសបេនីន ជានិមិត្តរូបនៃ ការចូលកាន់តំណែងប្រធានផ្លូវការ។
លោក ក៏បានបញ្ជាក់ដែរថា ដើម្បីសម្រេចគោលដៅអាទិភាព ប្រទេស LDCs ទាំងអស់ ត្រូវតែរួបរួមគ្នា និងបង្កើតជាសម្លេងតែមួយ។
គួរជម្រាបដែរថា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចយ៉ាងតិច ៧ភាគរយ ជាង ២០ឆ្នាំ និងការកាត់បន្ថយភាពក្រីក្រ មកនៅត្រឹម ១៣.៥ភាករយ នៅក្នុងឆ្នាំ ២០១៦៕
មតិយោបល់