ព័ត៌មានជាតិ

ជនជាតិចិន២នាក់ បើករថយន្តរេចង្កូតបុករះចូលចម្ការដូងប្រេង ខ្ទេចរថយន្ត!..

ព្រះសីហនុ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាក ឡិចស៊ីស មួយគ្រឿង បើកបរដោយជនជាតិចិន២នាក់ បើកលឿនជ្រុលធ្លាក់ទៅម្ខាងនៃចំណែកផ្លូវ រួចបន្តបុករះចូលចម្ការដូងប្រេងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតទាំងស្រុង សំណាងល្អគ្មានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង ៥៥នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៩-១៦០ ស្ថិតក្នុងភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-7632 បើកដោយបុរសជនជាតិចិន២នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះបានមកដល់ចំណុចកើតហេតុខាងលើ រថយន្តបើកក្នុងស្ថានភាពលឿនពេក ក៏រេចង្កូតរថយន្ត ធ្លាក់មកខាងឆ្វេងដៃនៃផ្លូវ បុករះចូលក្នុងចម្ការដូងប្រេង បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។ ចំណែករថយន្ត ត្រូវបានម្ចាស់ ស្ទូចយកទៅជួសជុល នៅខេត្តព្រះសីហនុ វិញផងដែរ៕

មតិយោបល់