VTrust Tower បើកដំណើរការអគារការិយាល័យរបស់ខ្លួនហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០១៥កន្លងទៅនេះ។ នេះដោយយោងតាមគេហទំព័រ Office Cambodia។
VTrust Tower គឺជាសំណង់អគារការិយាល័យ ដែលសាងសង់ឡើងលើផ្ទៃដី ១៨០០ម៉ែត្រការ៉េ និងមានកម្ពស់ ១៥ជាន់ ដែលក្នុងនោះបន្ទប់ការិយាល័យមានទំហំចាប់ពី ៥០ម៉ែត្រការ៉េឡើងទៅ។
អគារការិយាល័យនេះ គឺជាប្រតិបត្តិការថ្មីមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យ VTRUST ដែលឋិតនៅទីតាំងយ៉ាងល្អឥតខ្ចោះ និងមានរចនាបទបច្ចេកវិជ្ជាយ៉ាងប្រណិត។
អគារការិយាល័យ VTrust Tower ជួលក្នុងតម្លៃ ១៦ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និង មានចំណតអាចចតរថយន្តបានប្រមាណជាង ២០០គ្រឿង។
គួរបញ្ជាក់ផងដែរថា អគារនេះមានទីតាំងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ ៧មករា ទល់មុខវិទ្យាល័យបាក់ទូក និងមានទីតាំងនៅជិតអគារការិយាល័យ Delano’s ផងដែរ៕
មតិយោបល់