ការកោសខ្យល់ ឬជប់ខ្យល់ អាចជួយសម្រួលចលនាឈាម បំបាត់អាការៈឈឺចាប់មួយចំនួន ប្រសិនបើអ្នកអនុវត្តវាបានត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកអនុវត្តមិនបានត្រឹមត្រូវទេនោះ លោកអ្នកអាចប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។ ដូច្នេះ អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោមឲ្យបានត្រឹមត្រូវៈ
១.ត្រូវរកអ្នកជំនាញ
វាជារឿងសំខាន់ណាស់ ដែលត្រូវទៅរកអ្នកជំនាញ ក្នុងការផ្តល់សេវាជប់ខ្យល់ ឲ្យលោកអ្នក ព្រោះពួកគេប្រាកដជាយល់ដឹងពីវិធីដែលមិនប៉ះពាល់ដល់សុខភាព។
២.សម្លាប់មេរោគ លើឧបករណ៍
ឧបករណ៍ សម្រាប់ធ្វើការជប់ខ្យល់ត្រូវតែសម្លាប់មេរោគជាមុនសិន មុននឹងយកដាក់ពីលើខ្លួនរបស់អ្នក។
៣.ជៀសវាងកន្លែងប្រតិកម្ម
ជៀសវាងការជប់ខ្យល់ លើកន្លែងដែលមានប្រជ្រុញ ដុះដុំសាច់ ឬសរសៃដែលប៉ោង ព្រោះវាអាចធ្វើកន្លែងទាំងនោះកាន់ប៉ោងធំថែមទៀត។ រីឯ ក និងថ្គាម ក៏ត្រូវតែជៀសវាងដែរ។
៤.ជៀសវាងកន្លែងមានរបួស
អ្នកមិនគួរធ្វើការជប់ខ្យល់ លើកន្លែងដែលមានរបួសទេ ទោះជារបួសនោះមានទំហំតូចប៉ុនណាក៏ដោយ ព្រោះវាអាចធ្វើឲ្យរបួសនោះ កាន់តែធ្ងន់ធ្ងរជាងមុន។
៦.កុំកោសជប់ បើខ្វះឈាម
មនុស្សដែលខ្វះឈាម ឬមានបញ្ហាឈាមដំណើរការមិនប្រក្រតី មិនគួរកោសជប់ខ្យល់ ព្រោះអ្នកអាចប្រឈមនឹងអាការៈខ្យល់គរ។
៧.ធ្វើតែ ១៥នាទី
ការជប់ខ្យល់ មិនត្រូវធ្វើឲ្យលើសពី ១៥នាទីនោះទេ ព្រោះវាអាចប៉ះពល់ដល់សុខភាព ជាពិសេសងាប់កោសិកាស្បែក ហើយឡើងពងបែក។
ដើម្បីបញ្ចៀសបញ្ហានានា ដែលអាចកើតមានជាយថាហេតុ លោកអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យ មុនពេលកោសជប់៕
មតិយោបល់