ព័ត៌មានសេដ្ឋកិច្ច

កាត ATM អេស៊ីលីដា នឹងត្រូវប្តូរថ្មីទាំងអស់ ជូនអតិថិជនជិត ២លាននាក់ ដោយឥតគិតថ្លៃ

ធនាគារ អេស៊ីលីដា នឹងប្តូរកាត ATM ថ្មី ជូនអតិថិជនជិត ២លាននាក់ ដោយដាក់និមិត្តសញ្ញាថ្មី។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះ ពីលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។

ធនាគារ អេស៊ីលីដា គ្រោងនឹងចំណាយប្រមាណ ៣.៥លានដុល្លារអាមេរិក លើការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីនេះ នៅតាមសាខាសរុប ២៥៩ទូទាំងប្រទេសកម្ពុជា ៤១សាខានៅប្រទេសឡាវ និង ៦សាខានៅមីយ៉ាន់ម៉ា។

យ៉ាងណាមិញ កាត ATM ចាស់ជាង ១.៧លាន អាចប្រើប្រាស់បានធម្មតា ពុំមានផលប៉ះពាល់អ្វីនោះទេ ហើយកាតថ្មី នឹងផ្តល់ជូនដល់អតិថិជន ក្រោយពេលធនាគារ ធ្វើការកែសម្រួល និងបោះពុម្ភរួច។

ធនាគារអេស៊ីលីដា បានសម្រេចប្តូររូបសញ្ញា សត្វហង្សចេញ ជំនួសដោយរូបសញ្ញាជាអក្សរ អេស៊ីលីដា វិញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ ហើយនិមិត្តសញ្ញាថ្មីនេះ ក៏បង្ហាញពីអត្ថន័យនៃអក្សរ «អ ស ល ដ» ដូចខាងក្រោម៖

គួរបញ្ជាក់ដែរថា ធនាគារនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ៕

មតិយោបល់